ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ី អិន អឹម-098722274
នាវាចម្បាំង USS CINCINNATI (LCS 20) ចូលចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកនេះ ចេញផ្សាយ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៦
Sat,24 January 2026 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

នាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម នៃខេត្តព្រសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងនេះនឹងបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

ការមកដល់មូលដ្ឋានសមុទ្ររាមនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។

នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame ហើយដំណើរមកដល់នៃនាវាចម្បាំងអាម៉េរិកនេះ នឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រង​ មូលដ្ឋាន​សមុទ្រ​រាម នៃ​កងទ័ព​ជើង​ទឹក។

ក្នុងឱកាសសំចតនៅសមុទ្រកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងអាមេរិក នឹងកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាជាមួយគ្នាផងដែរ ដើម្បីរឹតចំណងមេត្រីភាព។

វីដែអូ